អភិបាលខណ្ឌចំការមន នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ប្រគល់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងប្រជាការពារសង្កាត់ទាំង០៥

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងប្រជាការពារសង្កាត់ទាំង ០៥ សរុប ១៨៥នាក់ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន មានការចូលរួមពីលោក-លោកស្រីអភិបាលខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងលោកចៅសង្កាត់ទាំង០៥ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ។

អំណោយសម្រាប់ចែកជូន ក្នុងម្នាក់ៗទទួលបាន៖

  • មី ០១កេសតូច
  • ត្រីខ ០១យួរ
  • ទឹកដោះគោខាប់ ០៤កំប៉ុង
  • ថ្នាំ និងច្រាសដុសធ្មេញ ០១ឈុត
  • សាប៊ូលុច ០១ដុំ
  • ថវិកា ២០.០០០រៀល៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner