បច្ច័យ ទេយ្យទាន និងទៀនវព្រះវស្សា របស់ក្រុមការងារ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃចំនួន ៩វត្ត

ខេត្តព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ដែលមានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នាំយកទៀនព្រះវិស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ របស់ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ,អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកសង្គមថ្មី លោក ចាន់ នន់វិទ្យា ទៅវេរប្រគេនព្រះសង្ឃចំនួន ៩វត្ត ដែលពិធីនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៣ សីហា និងនៅថ្ងៃទី២៤សីហាឆ្នាំ២០២១ នៅវត្តទក្សិណគីរី «វត្តសំឡាញ» ស្ថិតក្នុងភូមិសំឡាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សា ដែលវត្តទាំង៩ ក្នុង១វត្ត ទទួលបាន ទានព្រះវស្សា ១គូ ,អង្ករ ១០០គីឡូក្រាម ,ទឹកបរិសុទ្ធសុទ្ធ ៥កេស ,ទឹកក្រូច ៥កេស ,មីសៀម ៣កេស ,ត្រីខកំបុង ៤យួ ,ទឹកត្រី ២កេស ,ទឹកស៊ីអ៊ីវ ២កេស ,អំបិល ១បាវ ,ប៊ីចេង ៥គីឡូក្រាម ,ឆៃប៉ូវ ១០ គីឡូក្រាម ,ខ្ទឹមស ៥គីឡូក្រាម ,ប្រេងឆា ១ដបធំ ,តែ ២កញ្ចប់ ,ស្ករស ៥គីឡូក្រាម ,ទឹកដោះគោខាប់ ១កេស ទៀនតូច ១គីឡូក្រាម ,ធូប ១ដុំធំ ,ប្រេងម៉ាស៊ូត ៣០លីត្រ និងបច្ច័យសរុប ១លានរៀលផងដែរ ៕ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner