អ្នកលេងគុនខ្មែរវ័យក្មេង សួរ ច័ន្ទរាជ្យ បង្ហាញមហិជ្ជតាចង់ជួប ខាំ ខ្លានាង និងសែន រ៉ាដេត

អ្នកលេងគុនខ្មែរទម្ងន់ស្រាលពន្លកថ្មី សួរ ច័ន្ទរាជ្យ ក្រោយឈ្នះជើងឯកគុនខ្មែរជាលក្ខណៈម៉ារ៉ាតុង ក្នុងកម្មវិធីប្រដាល់គុនខ្មែរ GANZBERG ONE STRIKE កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហើបពីមហិជ្ជតារបស់ខ្លួន ចង់ជួបអ្នកប្រដាល់ខ្លាំងកម្រិតកំពូល ទម្ងន់៥១គីឡូក្រាម កីឡាករ ខាំ ខ្លានាង និងសែន រ៉ាដេត ដើម្បីដកស្រង់បច្ចេកទេស ទុកជាបទពិសោធន៍ ក្នុងអាជីពប្រដាល់គុនខ្មែរ ។


អ្នកលេងគុនខ្មែរពន្លកថ្មីរូបនេះ បញ្ជាក់ទៀតថា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម បានប្រកួតអស់ហើយ លទ្ធផលមានឈ្នះ មានចាញ់ ។ ដូច្នេះហើយ ធ្វើជើងឯកម៉ារ៉ាតុងរូបនេះ ចង់ជួបអ្នកប្រដាល់គុនខ្មែរលំដាប់ប្រទេសបន្តទៀត ដើម្បីដកស្រង់បទពិសោធ ពង្រឹងចំណុចខ្វះខាត បោះជំហ៊ានវិវឌ្ឍខ្លួនទៅកាន់កីឡាករលំដាប់ប្រទេសនាដូចរៀមច្បង ជាពិសេសដើម្បីសម្រេចមហិជ្ជតារបស់ខ្លួន ។


សូមបញ្ជាក់ថា កីឡាករគុនខ្មែរពន្លកថ្មី សួរ ច័ន្ទរាជ្យ កាលពីចុងសប្តាហ៍កន្លងទៅ បានឈ្នះជើងឯកម៉ារ៉ាតុង ក្នុងកម្មវិធីប្រដាល់គុនខ្មែរ GANZBERG ONE STRIKE នៅសង្វៀនស្ថានីយ៍ទូរទស្សន៍ PNN ដោយយកឈ្នះកីឡាករ ឡុង សុខលីម និងកីឡាករ ឯម កាកា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner