ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណៈសង្រ្គោះជាង ៤លានរៀល ផ្តល់ជូនគ្រួសារសពអតីតយុទ្ធជន

ខេត្តព្រះវិហារ ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ កាលពីថ្ងៃទី២៣សីហាឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្រ្គោះ និងគ្រឿងបរិភោគ ទៅផ្តល់ជូនគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណៈភាព កាលពី ៤ថ្ងៃកន្លងទៅនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា សពអតីតយុទ្ធជន ឈ្មោះ ប៉ិ សារុន ភេទប្រុស អាយុ ៦០ឆ្នាំ ជាជនពិការ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ គឺជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ហើយអតីតយុទ្ធជនរូបនេះ បានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ ។

លោកថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអគ្គលេខាធិការនោះ លោកបានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លាន ៥សែនរៀល ក្នុងនោះ ថវិកា ៤លានរៀល ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងថវិកា ៥០ម៉ឺនរៀល រួមទាំងអង្ករ ២បេផងដែរ គឺជារបស់អង្គភាពសឹករងខេត្ត ដែលបានយកមកប្រគល់ជូន ដល់ក្រុមគ្រួសារសពអតីតយុទ្ធជន នៅក្នុងពេលនេះ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner