ឥណ្ឌូនេស៊ីកាត់ទោសអតីតរដ្ឋមន្ត្រីម្នាក់ ​ទាក់ទងនឹងជំនួយ​ដោះស្រាយបញ្ហាកូវីដ

លោក Juliari Batubara អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំបន្ទាប់ពីរកឃើញថាគាត់មានពិរុទ្ធពីបទទទួលសំណូកទាក់ទងនឹងការចែកចាយជំនួយកូវីដរបស់រដ្ឋាភិបាល។

លោក Juliari Batubara ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីលោកបានចូលខ្លួនសារភាពនៅគណៈកម្មការលុបបំបាត់អំពើពុករលួយគឺតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការនេះបានអំពាវនាវជាសាធារណៈឱ្យចូលបង្ហាញខ្លួន។

ការចាប់ខ្លួនរូបលោក Juliari Batubara បានកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការនេះបានរារាំងការប៉ុនប៉ងប្រគល់វ៉ាលិសនិងកាបូបស្ពាយចំនួន ៧ ដែលមានប្រាក់សុទ្ធចំនួន ១,៣លានដុល្លារទៅកាន់ក្រុមមន្ត្រីក្រសួងជាច្រើនរូបទៀត ហើយលោកត្រូវបានប្រធានាធិបតី​បណ្តេញចេញភ្លាមៗ។ តុលាការក៏បញ្ជាឱ្យ Juliari Batubara បង់ប្រាក់ពិន័យចំនួន ៥០០ លានរូពី (៣៤.៦៩០ ដុល្លារ) ហើយនិយាយថា លោកនឹងត្រូវជាប់ពន្ធនាគារថែម ៦ ខែទៀត ប្រសិនបើមិនបង់ប្រាក់ពិន័យ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner