អង្គការសុខភាពពិភពលោក ប្រគល់ផ្តល់រថយន្ត៣គ្រឿង និងសម្ភារៈពេទ្យតម្លៃជិត៣៣ម៉ឺនដុល្លារ (Video Inside)

រថយន្ត៣គ្រឿងនិងសម្ភារៈពេទ្យតម្លៃជិត៣៣ម៉ឺនដុល្លារ ត្រូវបានផ្តល់មកកម្ពុជាដោយអង្គការសុខភាពពិភព លោកដើម្បីប្រើប្រាស់ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។

ពិធីប្រគល់និងទទួលជំនួយ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ សីហានេះ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកម៉ម ប៊ុន ហេង ដោយមានការអញ្ជើញចូលរួមពី តំណាងអង្គការសុខភាពពិភពលោកលោកស្រីវេជ្ជបណ្ឌិត Li Ailan នៅឃ្លាំងឱសថកណ្ដាល របសក្រសួងសុខាភិ បាល  ក្នុងសង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជំនួយទាំងនោះរួមមាន រថយន្តបំពាក់ប្រព័ន្ធ ត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំងចំនួន៣គ្រឿង, សម្ភារៈបរិក្ខារវេជ្ជសាស្រ្តរួមមានម៉ាសចំនួន១៦ម៉ឺនម៉ាស, ស្រោមដៃចំនួន១៦ម៉ឺនសម្រាប់, ជែលលាងដៃចំនួន៨ពាន់៧៥០ដប និងសម្ភារៈអប់រំសុខភាពចំនួន៣០ម៉ឺនដុំ ដែលគិតសរុបជាទឹកប្រាក់មានតម្លៃសរុប៣២ម៉ឺន៨ពាន់៧៦ដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner