ស្ថានបេសកកម្មអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជា ទាត់ចោលការបកស្រាយជុំវិញរឿងចោទប្រកាន់កាត់ទោស រ៉ុង ឈុន (Video Inside)

ស្ថានបេសកកម្មអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍មួយទាត់ចោលទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូចដែល និយាយជុំវិញការអនុវត្តច្បាប់របស់កម្ពុជាកាត់ទោសលោករ៉ុងឈុន។

លោក រ៉ុង ឈុន ត្រូវសាលក្រមតុលាការ ប្រកាសកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ក្រោយសេច ក្តីថ្លែងការណ៍ញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ។ ការកាត់ទោសនេះ ត្រូវមនុស្សមួយក្រុមតូច ដែលមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ បាននិយាយតាំងខ្លួនឯងជាចៅក្រមអារកាត់សេចក្តីលើកិច្ចការ

ផ្ទៃក្នុងរបស់តុលាការរបស់កម្ពុជា។ ក្រុមមនុស្សមួយក្តាប់តូចនោះ បានថ្លែងចោទថា «អ្នកការពារសិទ្ធិមនុស្សមិន គួរត្រូវចាប់ខ្លួនឬផ្តន្ទាទោសឡើយ!។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានថ្លែងបញ្ជាក់តបវិញថាការអារកាត់សេចក្តីលើកិច្ចការ ផ្ទៃក្នុងរបស់តុលាការ នៃរដ្ឋអធិតេយ្យមួយ គឺជាអំពើខុសវិជ្ជាជីវៈនិងបំពានលើក្រមសីលធម៌និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នក កាន់អាណ្ណត្តិនីតិវិធីពិសេស ដែលឯកសារទាំង២ បានគូសបញ្ជាក់សារៈសំខាន់នៃការគោរព ច្បាប់ជាតិនិងធម្ម នុញ្ញអង្គការសហប្រជាជាតិ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានថ្លែងបន្តថាការអះអាងថា ការកាត់ទោស លោករ៉ុងឈុនមិនមានភាពត្រឹមត្រូវនិងពុំសមមាត្រនោះ បានបង្ហាញថាក្រុមអ្នកជំនាញទាំងនោះ ពុំបានយក ចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានថ្លែងប្រាប់អ្នកនិយាយអារ កាត់លើការអនុវត្តច្បាប់របស់កម្ពុជានោះវិញថា​ «ការចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាល ពុំមែនជាអាជ្ញាបណ្ណ សម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ»។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner