ខេត្តស្វាយរៀង ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តស្វាយរៀង បានបន្តរកឃើញអ្នកឆ្លងជំងឹកូវីដ១៩ ចំនួន ១១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៤នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលជាកម្មការីនីម្នាក់, អ្នកធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ កន្លង មកចំនួន ម្នាក់, អ្នកមានអាការៈសង្ស័យ ៦នាក់ និងឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសវៀតណាម ចំនួន៣នាក់ ។

អ្នកទាំងនោះមានអាសយដ្ឋាននៅក្រុងស្វាយរៀង៣នាក់, ស្រុកស្វាយទាប ម្នាក់, ស្រុករមាស ហែក ២នាក់, ស្រុកស្វាយជ្រុំ ម្នាក់, ក្រុងបាវិតម្នាក់ និងជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ចំនួន ៣នាក់ ។ ខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី២៤ សីហា នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៤៧៤នាក់, អ្នកជាសះ ស្បើយមានចំនួន ៥ពាន់ ១៤៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ១២៨នាក់ ជាដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner