ខេត្តព្រៃវែង ឆ្លងថ្មី២៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៨នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើន៥នាក់ និងតួលេខស្លាប់កើនម្នាក់ទៀតបើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាល ខេត្តការឆ្លងថ្មីទាំង២៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង២នាក់, ស្រុកព្រះស្ដេច៩នាក់, ស្រុកស៊ីធរកណ្ដាល ៨នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកពាមរក៍២នាក់, ស្រុកបាភ្នំម្នាក់ និងស្រុកពោធិ៍រៀងម្នាក់។ 

ចំណែកអ្នកស្លាប់ ទាំង២នាក់ គឺស្ត្រីអាយុ៧៧ឆ្នាំនៃស្រុកពារាំង និង បុរសអាយុ៥០ឆ្នាំ នៃស្រុកកំចាយមារ។ ខេត្តព្រៃវែងមាន អ្នក ឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៥៣៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៩៤៦នាក់ និងស្លាប់១០៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner