ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១៣នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃ នេះ បានកើតលើពលរដ្ឋនៅស្រុកក្រូឆ្មាចំនួន ២នាក់, ក្រុងសួង ៣នាក់, ស្រុកមេមុត ១១នាក់, ស្រុកតំបែរ ៤នាក់, ស្រុកត្បូងឃ្មុំ ១៩នាក់, និងឆ្លងលើពលរដ្ឋនៅស្រុកពញាក្រែក ១១នាក់ ។

ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៧៥នាក់, ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២ពាន់ ៣៦៩នាក់ និង មានអ្នកស្លាប់សរុបចំនួន ៤០នាក់ ជាដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner