ខេត្តកោះកុង រកឃើញការឆ្លងកូវីដបំប្លែងថ្មី Delta ២នាក់ (Video Inside)

ខេត្តកោះកុង បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទ Delta ចំនួន2នាក់ដែលជាម្តាយនិងកូនស្រី ខណៈ មានមនុស្សចំនួន៩នាក់បានប៉ះពាល់ផងដែរ។ ការរកឃើញនេះ បាននាំឲ្យខេត្តកោះកុង មានអ្នកឆ្លងកូវីដ១៩ ប្រ ភេទបំប្លែងថ្មីកាចសាហាវនេះ កើនដល់៣ករណីហើយ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង២នាក់នេះ បានធ្វើ ដំណើរពីស្រុកអង្គស្នួលខេត្តកណ្តាលកាលពីថ្ងៃទី១០សីហាតាមម៉ូតូផ្ទាល់ខ្លួន វិលមកស្រុកកំណើតវិញនៅភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងពួកគេក្រោយមក ត្រូវបានរកឃើញមានវិជ្ជមានកួវីដ១៩ ប្រភេទបំប្លែងថ្មី Delta។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner