ប្រធានគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលមរណភាព (Video Inside)

ប្រធានគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចដែលធ្លាប់បានចូលរួមបោះឆ្នោតសកលឆ្នាំ២០១៨ បានទទួលមរណភាព ហើយនៅថ្ងៃទី២៤សីហានេះ។ លោកហួន រាជចំរើន ត្រូវមន្ត្រីបក្សរបស់ខ្លួនបញ្ជាក់ថាគាត់បានស្លាប់ដោយសារ តែមានជម្ងឺប្រចាំកាយជាច្រើនមុខ ប៉ុន្តែមិនជាប់ពាក់ព័ន្ធនឹងការឆ្លងនូវជម្ងឺកូវីដ១៩នោះទេ។ សេចក្តីរាយការណ៍ បានឲ្យដឹងសាកសពរបស់លោកត្រូវបានក្រុមគ្រួសារស្នើសុំធ្វើពិធីបុណ្យជាលក្ខណៈគ្រួសារក្នុងវត្តអង្គតាមិញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថាក្នុងការចូលរួមបោះឆ្នោតសកលឆ្នាំ២០១៨, គណបក្សអភិវឌ្ឍន៍ សេដ្ឋកិច្ច មិនបានទទួលជោគជ័យក្នុងការរកសម្លេងណាមួយបានក្នុងរដ្ឋសភាឡើយ។ គណបក្សនេះ បានទទួល សម្លេងគាំទ្រនូវចំនួនសន្លឹកឆ្នោត២ម៉ឺន៣ពាន់២៥៥សន្លឹកតែប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner