គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People PLC រកឃើញឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Active People PLC ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ១៩ប្រភេទបំប្លែងថ្មី Delta បានចេញចូលនៅទីតាំងនោះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកឆ្លងវីរុសបំប្លែងថ្មី Delta នោះគឺជាបុគ្គលិក នៅ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះផ្ទាល់តែម្តង។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល ធ្លាប់បានទៅទីកន្លែង នោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ២១ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner