ភ្លៀងមួយសប្តាហ៍ខាងមុខនេះ នឹងធ្លាក់ច្រើនជាងសប្តាហ៍មុន (Video Inside)

ភ្លៀងក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងបន្ដធ្លាក់ច្រើនជាងសប្តាហ៍ខណៈកម្ពុជា ទទួលរងនូវឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង និងការរំពឹងអាចកើតឡើងនូវជ្រលងសម្ពាបទាប ITCZ សារជាថ្មីថែមទៀត ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឥទ្ធិពលនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពី មធ្យមទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនផង ដែរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅតំបន់មាត់សមុទ្រនោះវិញ, ឥទ្ធិពលនេះ ក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនផងដែរ។ នៅ លើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និងមានរលកសមុទ្រកម្រិតមធ្យម ។

ការព្យាករណ៍សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងមានរវាងពី៣២ ទៅ៣៦ អង្សាសេ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដាស់តឿនដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner