ប្រតិទិនឈប់សម្រាកឆ្នាំ២០២២ មាន២១ថ្ងៃ (Video Inside)
ថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ, និយោជិត, កម្មករ សម្រាប់ឆ្នាំ២០២២ នឹងមានរយៈពេល២១ថ្ងៃ។ យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងារ, ថ្ងៃឈប់សម្រាក២១ថ្ងៃសម្រាប់ឆ្នាំក្រោយ គឺដូចគ្នានឹង ចំនួនថ្ងៃឈប់សម្រាកក្នុងឆ្នាំ២០២១នេះផងដែរ។
យោងប្រតិទិនសម្រាប់ឆ្នាំក្រោយ, ថ្ងៃឈប់សម្រាករួមមាន៖ ថ្ងៃទី១ មករា នៃទិវាចូលឆ្នាំសាកល, ថ្ងៃទី៧មករាទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ថ្ងៃទី៨ មីនា ទិវាអន្តរ ជាតិនារី, ថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃរវាងពីថ្ងៃទី១៤-១៥ដល់១៦ មេសា, ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ, ថ្ងៃ ទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រ, ថ្ងៃទី១៥ឧសភា ពិធីបុណ្យវិសាខបូជា, ថ្ងៃទី១៩ឧសភា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល, ថ្ងៃទី១៨ មិថុនាព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ,
ថ្ងៃទី២៤កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ, ថ្ងៃបុណ្យភ្ជុំបិណ្ឌឈប់សម្រាក៣ថ្ងៃរវាងពីថ្ងៃទី២៤-២៥-ដល់២៦ កញ្ញា, ថ្ងៃទី១៥តុលា ទិវាប្រារព្ឋព្រះវិញ្ញាណក្ខន្ឋព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ, ថ្ងៃ ទី២៩តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី, ទិវាបុណ្យអុំទូកអុំទូក, បណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក ឈប់សម្រាក៣ថ្ងៃរវាងពីថ្ងៃទី៧-៨ដល់ថ្ងៃទី ៩ វិចិ្ឆកាដែលជាពិធីបុណ្យឯករាជ្យជាតិ។