ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈបង្ការទប់ស្កាត់ ថ្នាំព្យាបាលជំងឺកូវីដ-១៩ ចែកជូនដល់កងកម្លាំងឈរជើងសហការ ការពារនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងវិទ្យាល័យវឌ្ឍនៈឈូងលាភ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំមេបញ្ជាការរង នាយការិយាល័យ ផ្នែក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ និងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចែកជូនដល់កងកម្លាំង ដែលបាននិងកំពុងឈរជើងចូលរួមសហការ ការពារ នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យាល័យវឌ្ឍនៈឈូងលាភ សង្កាត់គោកខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាតដល់កងកម្លាំងគោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ត្រូវចូលរួមសហការ ជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ឱ្យបានល្អ ទៅតាមការស្នើសំសហការ ពិសេសកិច្ចការពារទីតាំងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩នេះ ក៏អោយមានបាតុភាពណាមួយកើតឡើងអោយសោះ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការ បានក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ដែលប្រចាំការនៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩នេះ គឺត្រូវការពារខ្លួនខ្ពស់បំផុត កំអោយឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍អោយបានជាប់ជាប្រចាំ នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេស វិធានការណ៍ដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បាននាំមកជាមួយនូវអង្ករចំនួន ១៤ ការ៉ុង  ទឹកស៊ីអៀវចំនួន ៤យួរ ម៉ាស់ ថ្នាំព្យាបាលមេរោគកូវីដ-១៩ ដែលជាអំណោយរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងថវិការ ១លាន៥០ម៉ឺន រៀល ដើម្បីឧបត្ថម្ភ ដល់កងកម្លាំងដែលចុះឈរជើងសហការក្នុងការដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner