ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាល លើកទឹកចិត្តក្នុងយុទ្ធនាការការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ថ្ងៃដំបូងជូនដល់កុមារនិងយុវវ័យនៅមន្ទីរពេទ្យបង្អែកខេត្តកំពត

អត្ថបទដោយ៖
ធី ដា

ដើម្បីជំរុញញលើកទឹកចិត្ត ឲ្យការប្រព្រឹត្តទៅទទួលបានលទ្ធផលរលូនល្អប្រសើរ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារ យុវវ័យ មាតា បិតា អាណាព្យាបាល និងក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់អស់ពីកម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពាជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទូទៅនាពេលកន្លងមក ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យជៀសផុតពីការស្លាប់ដោយសារជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។

ពិសេសថ្ងៃនេះការបន្តចាក់ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ក៏ជាគោលដៅមួយយ៉ាងសំខាន់ផងដែរ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ដើម្បីឲ្យកុមារនិងយុវវ័យមានភាពសាំ បានចូលសិក្សារៀនសូត្រនៅពេលបើកដំណើរការសាលារៀនឡើងវិញខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋ ពិសេសមាតា បិតាអាណាព្យាបាល ព្រមទាំងកុមារនិងយុវវ័យទាំងអស់ ដែលមានអាយុអាចទទួលការចាក់វ៉ាក់សាំងបាន សូមមកទទួលឲ្យបានគ្រប់គ្នាៗទាំងអស់ ។

កុមារ និងយុវវ័យ នៃខេត្តកំពត បានថ្លែងអំណរគុណនិងជូនពរសម្ដេចតេជោ ហ៊ុន សែន ឱ្យមានសុខភាពល្អ អាយុយឺនយូរដើម្បីជាម្លប់ដឹកនាំនិងការអភិវឌ្ឍប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត និងបានសម្ដែងក្ដីរីករាយដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅពេលនេះ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner