ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចែកគ្រាប់ពូជដំណាំបន្លែ និងសត្វជូនគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច

ខេត្តកំពង់ធំ ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកគ្រាប់ពូជដំណាំបន្លែបង្ការ និងសត្វជូនគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាដៃគូសម្ព័ន្ធត្រីភាពជាមួយបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្សារភ្ជាប់ពីសុខទុក្ខនិងជីវភាពរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការកសាងជីវភាពថ្មី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសាកសួរសុខទុក្ខបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជន ០៨គ្រួសារ ដែលមានលេខរៀងខ្នងផ្ទះលេខ០០១ ដល់០០៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភជូនបងប្អូន ក្នុងមួយគ្រួសារ អង្ករចំនួន ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ ម៉ាស់១ប្រអប់ ពូជស្វាយ២ដើម ដូង២ដើម ពូជអំពៅ១បាច់ ពូជបន្លែបង្ការគ្រប់មុខ១កញ្ចប់ និងពូជសត្វមាន់៣ក្បាល ឲ្យបងប្អូនគ្រួសារអតីតយុទ្ធជន បានដាំដុះ និងចិញ្ចឹមសត្វនៅតាមគ្រួសារនីមួយៗ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

អតីតយុទ្ធជនបានគោរពគោរពថ្លែងធំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ដីនិងផ្ទះថ្មី សម្រាប់ពួកគាត់រស់នៅ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម និងអគុណ អភិបាលខេត្តកំពង់ធំ ដែលបានចាត់តាំងបណ្ដាមន្ទីរ.អង្គភាពជុំវិញខេត្ត ចងសម្ព័ន្ឋមេត្រីភាព ដើម្បីមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ពួកគាត់ថែមទៀតផង ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner