រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់ ៧៣៤នាក់ (Video Inside)

ប្រជាពលរដ្ឋ១០ម៉ឺន៩ពាន់៧៣៤នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន៩សែន៦ម៉ឺន១ពាន់៦៣០នាក់ហើយ,  ក្នុងនោះអ្នក បានចាក់វ៉ាក់សាំងបាន២ដូសរួចមានចំនួន៨លាន៥ម៉ឺន២ពាន់២៤៣នាក់។

យោងតាមសេចក្តីប្រកាសរបស់រាជ រដ្ឋាភិបាលថ្ងៃនេះ ការចាក់វ៉ាក់សាំងលើពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងក្នុងគោលដៅ១០លាននាក់បានសម្រេច ៨៨ភាគរយហើយ, ចំណែកការចាក់លើគោលដៅយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំចំនួនជិត២លាន នាក់ បានសម្រេច៥៦ភាគរយហើយ។

បើគិតសរុបលើតួលេចប្រជាពលរដ្ឋចំនួន១៦ លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះ ទើបបានបានប្រមាណ៦២,២៦%នោះទេ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ ដូសទី ៣បន្ថែមទៀតក្នុងខែ សីហានេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជ ធានី និងតាមបណ្តា ខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី ២៥សីហាឆ្នាំ២០២១ បានចំនួន៥២ម៉ឺន៨ពាន់៧៣៦នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner