ពលរដ្ឋខ្មែរ២២៧នាក់ បញ្ជូនពីប្រទេសថៃមកកម្ពុជា (Video Inside)

ពលរដ្ឋខ្មែរចំនួន២២៧នាក់ក្នុងផ្សាររុងគ្លឿនៃប្រទេសថៃ ត្រូវបានបញ្ជូនមកទឹកដីកម្ពុជាវិញក្នុងស្ថានការណ៍ដែល ប្រទេសថៃបានស្ថិតក្នុងស្ថានភាពឆ្លងខ្លាំងក្លានៃវីរុសកូវីដ១៩។ ការបញ្ជូនពលរដ្ឋខ្មែរ២២៧នាក់ក្នុងនោះរួមមាន បុរស១១៥នាក់និងស្រ្តី១១២នាក់ បានធ្វើកាលពីថ្ងៃ ទី២៤សីហាតាមច្រកទ្វារផ្សាររុងគ្លឿ, ស្រុកអារញ្ញនៃខេត្ត ស្រះកែវ។

សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងអស់នេះ នឹងត្រូវបញ្ជួនបន្តតាម នីតិវិធីក្នុងស្រុកគោកធ្យូង, ឆ្លងតាមច្រកអូរបីជាន់របស់ខេត្តបន្ទាយមានជ័យយ និងត្រូវនាំទៅធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃ។ ប្រទេសបាននិងកំពុងរងការឆ្លងរាតត្បាតដោយជម្ងឺកូវីដ១៩យ៉ាងខ្លាំងជាងប្រទេសកម្ពុជា។

នៅ ថ្ងៃនេះ ការឆ្លង២៤ម៉ោងក្នុងប្រទេសថៃមានចំនួន១ម៉ឺន៨ពាន់៤១៧ករណី, ការស្លាប់មានចំនួន២៩៧នាក់ ដែលនាំ ឲ្យការឆ្លងសរុបក្នុងប្រទេសថៃកើនដល់១លាន១០ម៉ឺន២ពាន់៣៦៨ករណី,​និងចំនួនមនុស្សស្លាប់បានកើនដល់ ១ម៉ឺន៨៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner