មនុស្ស២៩៧នាក់ បំពានវិធានការសុខាភិបាល ត្រូវបានឃាត់ខ្លួននៅថ្ងៃនេះ (Video Inside)

មនុស្សចំនួន២៩៧នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើស បំពានវិធានរដ្ឋបាល និងវិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តឹង ការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ ១៩។

មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែង ថានៅថ្ងៃទីពុធនេះថា សមត្ថកិច្ច នៅបានឃាត់បានរថយន្ដចំនួន១១គ្រឿង ,ម៉ូតូ៥៧គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ១លាន៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ ចំនួន ១០២ករណីនៅថ្ងៃទី២៥សីហានេះ។ នេះជាតួលេខបង្ហាញ ការកាន់តែថយចុះនូវសកម្មភាពបំពានវិធានការរដ្ឋបាលក្រោយសមត្ថកិច្ចរឹតបន្តឹង វិធាន ការច្រើនថ្ងៃជាបន្តបន្ទាប់មកនេះ។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner