រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ (Video Inside)

រាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃទៀតហើយក្រោយការឆ្លងវីរុសកូវីដ១៩ជា ពិសេសវីរុសបំប្លែងថ្មី Delta កំពុងតែបង្កើនការឆ្លងកាន់តែខ្លាំង។ ក្នុងរាជធានីភ្នំពេញ, វីរុសកូវីដ១៩ប្រភេទបំប្លែង ថ្មី Delta ត្រូវបានរកឃើញមានចំនួនច្រើនជាងគេក្នុងចំណោមការឆ្លងតាមខេត្តនិងក្រុងទាំង២៣។ ក្នុងចំណោម ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលរកឃើញសរុប១ពាន់៣២៥នាក់, រាជធានីភ្នំពេញ បានឆ្លងច្រើនជាងគេដល់ ចំនួន៣២៦នាក់។

វិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃនឹងចាប់ផ្តើមពីថ្ងៃទី២៧សីហារហូតដល់ថ្ងៃទី៩កញ្ញា ក្នុង នោះរួមមានការបិទបណ្តោះអាសន្ននូវសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ដូចជាសា លារៀន, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន, អាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ, រមណីយ៍ដ្ឋាន, សារ មន្ទីរ, សួនកុមារនិងសួនកម្សាន្ត, អាជីវកម្មម៉ាស្សា, សូណា, ហាងលក់ដូរនិងកន្លែងសេពគ្រឿងស្រវឹង, រោងភាព យន្ត, ក្លឹបហាត់ប្រាណនិងរោងសម្តែងសិល្បៈ។ វិធានការរដ្ឋបាលដដែល បានផ្អាកការជួបជុំបណ្តោះអាសន្នឬការ ប្រមូលផ្តុំគ្នាដោយមិនឲ្យលើសមនុស្សពី១៥នាក់ឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner