ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៧នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៧នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៣៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាម រដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៣២នាក់ និង ២៥នាក់ ទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាពលរដ្ឋមានទីលំនៅក្នុងក្រុងសំរោងចំនួន ១០នាក់, ស្រុក បន្ទាយអំពិលចំនួន ២នាក់, ស្រុកអន្លង់វែងចំនួន ៣នាក់ និង១០នាក់ ទៀត គឺជាបុគ្គលិកនៃក្រុមហ៊ុន អូរស្មាច់ រីសត។

ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់ ៣០៣ នាក់, ព្យាបាលជាសះស្បើយឡើងវិញចំនួន ២ពាន់ ៦៩៩នាក់ និងមានអ្នកស្លាប់សរុបចំនួន ១០នាក់។ ខេត្ត ឧត្តរមានជ័យគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួនច្រើនដល់១៩១ករណីផងដែរនាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner