ខេត្តសៀមរាប ឆ្លងថ្មី៨៧នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៧នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះ ជាតួលេខឆ្លងថយចុះ៦នាក់ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមាន ពលរដ្ឋក្នុងស្រុកពួក៥១នាក់, ក្រុងសៀមរាប១១នាក់, ស្រុកសូទ្រនិគមន៩នាក់, ស្រុកក្រឡាញ់៨នាក់, ស្រុកអង្គរ ជុំម្នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តឧត្តរមានជ័យម្នាក់, មកពីខេត្តព្រះវិហារ២នាក់, ស្រុកប្រាសាទបាគង ម្នាក់  និងស្រុកជីក្រែង២នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤១ នៃក្រុងសៀមរាប។ ខេត្តសៀមរាប ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ បានព្យាបាលជាសះស្បើយអ្នកឆ្លង៣៣៦នាក់ផងដែរ។

ខេត្តសៀមរាប មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់២៧៦នាក់, ព្យាបាលជាសះស្បើយចំនួន៦ពាន់២៩០នាក់និងស្លាប់៧៦នាក់។ ខេត្តសៀមរាបគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួនច្រើនដល់១៦៣ករណីផងដែរនាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner