ខេត្តកំពង់ចាម ឆ្លងថ្មី៤០នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ ដែលជាតួលេខឆ្លងកើនខ្ពស់២៤នាក់ប្រៀប ធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកងមាស២នាក់, ស្រុកកំពង់សៀម៤នាក់, ស្រុកចំការលើ២នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកព្រៃឈរ ២នាក់, ស្រុកស្ទឹងត្រង់១៥នាក់, មកពីខេត្តបាត់ដំបងម្នាក់, ខេត្តកំពង់ឆ្នាំងម្នាក់, ខេត្តកំពង់ធំម្នាក់ និងមកពីខេត្ត ត្បូងឃ្មុំ៣នាក់ ។ 

ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៃស្រុកត្បូងឃ្មុំ។ ខេត្តកំពង់ចាមគិត មកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៧៦ករណី ព្យាបានជាសះស្បើយចំនួន ៤ពាន់២១៦នាក់ និងមានអ្នកស្លាប់ ចំនួន១១៦នាក់។ខេត្តកំពង់ចាមគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២៤ករណីនាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner