អប្សរាព្រឹកនេះ ២៦ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D1     ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ ចាប់ថ្ងៃនេះ ដល់ថ្ងៃទី៣១ សីហា ភ្លៀងនឹងធ្លាក់ពីមធ្យម ទៅខ្លាំង តាមតំបន់មួយចំនួន៕…អ្នកនាងឈុន លីដា…ឃ្លីប…(រូប+កាត់ត ជា សេឌី)

SB2   សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលតួនាទីជាប្រធានប្តូរវេន AIPA ពីប្រធានរដ្ឋសភាព្រុយណេដារូស្សាឡាម៕…អានផ្ទាល់

L1    រាជរដ្ឋភិបាលកម្ពុជា ដាក់ចេញគោលនយោបាយ ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើត​​ឱ្យមានភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ ក្នុងការទប់ទល់ នឹងមេរោគ កូវីដ-១៩ ដែល​​​ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពារ អាយុជីវិតប្រជាជន សំដៅឈានឆ្ពោះទៅ បើកដំណើរការ ប្រទេសជាតិ ពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ៕ …ឃ្លីប… (លឹមហួត + ពិសិដ្ឋ + លុក)

BH3  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ អំឡុងពេលកូវីដ ពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ សីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ចំណាយអស់ជាង ៤១០លានដុល្លារ ៕ …អានផ្ទាល់… (ដោយ សួង ពិសិដ្ឋ + ប៊ុន ហុក)

BH4  ក្រសួងសេដ្ឋកិច្ច នឹងដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៅថ្ងៃខាងមុខនេះ ៕ …អានផ្ទាល់… (ដោយ លឹមហួត + ប៊ុន ហុក)

BH2  មន្ត្រីជាន់ខ្ពស់កម្ពុជា និងយូណេស្កូ ជួបពិភាក្សារួមគ្នា ស្តីពីការត្រៀម ចុះតំបន់ប្រាសាទ កោះកេរ ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ៕ …ឃ្លីប… (ដោយ ប៊ុន ហុក)

D2     រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើរអោយក្មួយៗ ក្រោយបញ្ចប់ការសិក្សា ពីប្រទេសក្រៅរួច  សូមចូលរួមកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើនទាំងសេដ្ឋកិច្ច  និងសង្គម  ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនា ឆ្នាំ២០៣០   និង២០៥០៕…អ្នកនារ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ក្រសួង) R

វគ្គទី២៖សុវត្ថិភាពសង្គម

D6     ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ក្រុមការងារនាំយកផ្លែមៀនតាង៉ែនជាង១តោន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕…អានផ្ទាល់ (ដោយ៖Page)

BH5  អគ្គស្នងការ នគរបាលជាតិ ទទួលបានផ្លែមៀន ១៤តោន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូន កងកម្លាំងនគរបាល ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អ៊ិត រ៉ាវុធ + កាត់ត បញ្ជូលសម្លេង លោក ប៊ុន ហុក)

SB3   ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ វិស័យសំណង់នៅរាជធានី បានដំណើរការទៅដោយរលូន បើទោះបីក្នុងតំណាក់កាលកូវីដ-១៩៕…អានផ្ទាល់

បាត់ដំបង

D3     រដ្ឋបាលខេត្តបាត៎ដំបង បានជម្រុញឲ្យស្រុកគោលដៅទាំង៦ ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ ដើម្បីប្រមូលទិញមៀន តាង៉ែន ឲ្យអស់ពីចម្ការ ដោយគ្មានការរើសអើងពីនិន្នាការ នយោបាយអ្វីឡើយ​៕  …អ្នកនារ័ត្ន ចរិយា…ឃ្លីប…(ដោយ៖អ៊ុក សំអាន)សល់

D7     ថវិការបេឡាមរណៈសង្រ្គោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា សរុប៨០លានរៀល ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសពសមាជិកសមាគម២០គ្រួសារ នៅក្នុងរាជធានីភ្នំពេញ៕…អានផ្ទាល់ (ដោយ៖សំ វិច្ឆការ)

ខេត្តកំពង់ស្ពឺ

D4     រោងចក្រចំនួន២០ទៀត គ្រោងបើកដំណើរការនៅខេត្តកំពង់ស្ពឺ  ខណៈខេត្តនេះកំពុងកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀត ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

ខេត្តកំពង់ចាម

BH7  អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះសិក្សាទីលាន សម្រាប់ចាក់សម្រាម ១កន្លែង ស្ថិតនៅភូមិកោះរកា ស្រុកកំពង់សៀម ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

D8     គ្រួសារក្រីក្រ នៅតំបន់បិទខ្ទប់ និងបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺជាសះស្បើយពីជំងឺ កូវីដ-19 ចំនួន២៩គ្រួសារ ក្នុងស្រុកសំពៅលូន បានទទួលអំណោយពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាន)

ខេត្តបន្ទាយមានជ័យ

C13    ជ័យជំនៈ មិនមែននៅលើលេខរៀងទេ គឺនៅលើសមត្ថភាពការងារ និងឆន្ទៈមនសិការ របស់បុគ្គល ដែលជាអ្នកដឹកនាំក្រុម ឬ បក្ស ហើយមានជំនឿជាក់ ពីប្រជាពលរដ្ឋ៕ …លោក គៀន ច័ន្ទហ៊ីន…ឃ្លីប…សល់

កណ្តាល

N21- ពិធីសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មី៕អានផ្ទាល់

ខេត្តកំពត

BH6  ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលលើកទឹកចិត្ត ក្នុងយុទ្ធនាការ ការចាក់វ៉ាក់សាំង ការ​ពារ​ជំងឺកូវីដ១៩ថ្ងៃដំបូង ជូនដល់កុមារ និងយុវវ័យ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក សិលា សារិន)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

BH8  ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចែកគ្រាប់ពូជដំណាំបន្លែបង្ការ និងសត្វជូនគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ច ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)

ខេត្តមណ្ឌលគីរី

D5     ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នាំគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ១៩ ជូនពលរដ្ឋ១១៣គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកកោះញែក ៕…អានផ្ទាល់ (ដោយ៖Page)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V5      ក្រុមអ្នកជំនាញសិទ្ធិមនុស្សUNថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន៕…អានផ្ទាល់

V6      ទូតកម្ពុជានៅម៉ាឡេស៊ី ច្រានចោលអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី មានចារឹកញុះញង់ និងគ្មានមូលដ្ឋានត្រឹមត្រូវ  ៕…អានផ្ទាល់

BH1   សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកដល់ជនរួមជាតិថា «សន្តិភាព មានតម្លៃ មិនអាចកាត់ថ្លៃបាន» ៕ …ឃ្លីប… (ដោយ ប៊ុន ហុក)

——–អន្តរជាតិ

G1     កងទ័ពជើងទឹកឥណ្ឌូនេស៉ី ឃាត់បានកប៉ាល់ដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលលួចរត់គេចពីប្រទេសកម្ពុជា៕…អានផ្ទាល់

G2     អ្នកស្រី​​ហារីស​ចូល​រួម​ក្នុង​យុទ្ធនាការ​ការទូត​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែល​អាមេរិក​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​៕…អានផ្ទាល់

G3     ប្រទេស​ G7 បាន​យល់​ព្រមថា ក្រុម​តាលីបង់​ត្រូវ​​តែ​អ​នុ​ញ្ញា​ត​ឱ្យ​ប្រជាជន​ជម្លៀស​ខ្លួន​តាម​សម្រួល​ ទោះ​បន្ទាប់​ពី​ថ្ងៃ​ទី ៣១ ខែសីហាក៏ដោយ​៕…អានផ្ទាល់

G4     ចិន រុស្ស៊ី និង​អ៊ីរ៉ង់​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា ក្រោយ​អាមេរិក​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន៕…អានផ្ទាល់

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner