ខេត្តរតនគិរី រកឃើញ២៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តរតនគិរី បានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ២៣នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនឡើងចំនួន ៥នាក់ បើប្រៀបធៀបនឹងការរកឃើញឆ្លងកាល ពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីដែលទើបរកឃើញឆ្លងទាំងនោះ គឺជាពលរដ្ឋមាន ទីលំនៅក្នុងស្រុកកូនមុំចំនួន២១នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តរតនគិរីចំនួន ម្នាក់ ។ ចំណែក អ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ វ័យ ៨៥ឆ្នាំ នៃក្រុងបានលុង ។

ខេត្តរតនគិរី គិតត្រឹមថ្ងៃទី២៤ សីហា នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ២៨នាក់, ព្យាបាលជាសះស្បើយសរុបចំនួន ៧០៣នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។ ខេត្ត រតនគិរីគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១០ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner