ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បាន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែម ទៀត ដែលជាតួលេខឆ្លងថយចុះចំនួន ១៦ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកគូលែនទាំងអស់ ។

ខេត្តព្រះវិហារ គិតរហូតមកទលនឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន ៩៣៣នាក់ , ជាសះស្បើយឡើងវិញចំនួន ៥៤៨នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ។ ខេត្តព្រះវិហារគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៥៦ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner