ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៤៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤៤នាក់នៅថ្ងៃនេះ ដែលជាតួលេខនៃខេត្តឆ្លង ខ្ពស់ជាងគេក្នុងចំណោមបណ្តាខេត្តនានា។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៥៩នាក់ និងចំនួន៨៥នាក់ទៀត គឺជាករណីឆ្លងនៅក្នុងសហគមន៍ ។ អ្នកជំងឺកូវីដ១៩ដែលទើបឆ្លងថ្មីទាំងនោះមានទីលំនៅស្រុកព្រះនេត្រព្រះ, ក្រុងប៉ោយប៉ែត, ស្រុកថ្មពួក, ស្រុកភ្នំ ស្រុក, ស្រុកមង្គលបុរី, ស្រុកម៉ាឡៃ, ស្រុកអូរជ្រៅ, ស្រុកស្វាយចេក, ក្រុងសិរីសោភ័ណ និងពលករខ្មែរដែលទើប ត្រឡប់មកពីប្រទេសថៃ និងអ្នកឆ្លងទាំងនោះ គឺជាពលរដ្ឋដែលមានស្រុកកំណើតមកពីខេត្តបាត់ដំបង, ខេត្តកំពត ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយបានចំនួន ៥១នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner