ខេត្តសៀមរាប ឆ្លងថ្មី៦៨នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៦៨នាក់ ដែលជាតួលេខឆ្លងថយចុះ១៩នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤១នាក់, ស្រុក ពួក២០នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកអង្គរជុំម្នាក់ និងស្រុកអង្គរធំម្នាក់។ ខេត្តសៀមរាប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បាព្យាបាលជាសះស្បើយអ្នកឆ្លងចំនួន ២០៥នាក់។  ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៤៨០នាក់, ព្យាបាលជាសះ ស្បើយចំនួន៦ពាន់៤៩៥នាក់ និងមាន មនុស្សស្លាប់៧៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner