នៅត្រីមាសទី២ ឆ្នាំ២០២១ សេដ្ឋកិច្ចជប៉ុនទំនងជាស្ទុះងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំងតែបន្តិចប៉ុណ្ណោះ (Video Inside)

ជប៉ុន៖ នៅត្រីមាសទី២ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចជប៉ុនទំនងជាបានស្ទុះងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំងតែបន្តិចប៉ុណ្ណោះ ដោយសារការនាំចេញរឹងមាំ និងចំណាយមូលធនបានជួយសម្រាលដល់ផលប៉ះពាល់ក្នុងវិស័យប្រើប្រាស់ពីជំងឺកូវីដ១៩ នេះបើតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានសេដ្ឋវិទូប្រចាំវិទ្យាស្ថានស្រាវជ្រាវ ដៃ អ៊ីឈី ឡាយហ្វ (Dai-ichi Life) លោក យ៉ូស៊ីគី ស៊ីនកេ បញ្ជាក់ថា សេដ្ឋកិច្ចជប៉ុននឹងមិនមានការស្ទុះងើបឡើងវិញច្រើនទេ ពីត្រីមាសទី១ ហើយថា ស្ថានភានឹងមិនប្រសើរឡើងច្រើនទេនៅក្នុងខែកក្កដា ដល់ខែកញ្ញាខាងមុខនេះ ដោយសារការពង្រីកការទប់ស្កាត់ជំងឺកូវីដ១៩ និងការឆ្លងកើនឡើងបង្កផលប៉ះពាល់ដល់ការប្រើប្រាស់នៅរដូវក្តៅ។

គួរកត់សម្គាល់ ទិន្នន័យផលិតផលក្នុងស្រុកសរុបបឋម (GDP) របស់ជប៉ុនបានបង្ហាញថា សេដ្ឋកិច្ចបានកើនឡើង ០.៧ ភាគរយប្រចាំឆ្នាំនៅក្នុងខែមេសា ដល់ខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ៣.៩ ភាគរយនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner