នៅត្រីមាសទី២ ឆ្នាំ២០២១ សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំង (Video Inside)

ម៉ាឡេស៊ី៖ នៅត្រីមាសទី២ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ពីមូលដ្ឋានទាបក្នុងកំឡុងឆ្នាំមុន ប៉ុន្តែការបិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ១៩នឹងរារាំងដល់កំណើននេះ។

យោងតាមការប៉ាន់ស្មានជាមធ្យមនៃការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ ទៅលើអ្នកសេដ្ឋកិច្ចចំនួន២០នាក់បានបង្ហាញថា សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានគេមើលឃើញថា មានការកើនឡើង ១៤.៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅចន្លោះខែមេសា និងខែមិថុនា ឆ្នាំ២០២១។

ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ១៧.១ ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ខណៈម៉ាឡេស៊ីបានដាក់ចេញនូវវិធានការបិទខ្ទប់ជាលើកដំបូងរបស់ខ្លួន ដើម្បីទប់ស្កាត់កូវីដ១៩ ។សេដ្ឋកិច្ចបានងើបឡើងវិញក្នុងកម្រិតជាក់លាក់មួយនៅដើមឆ្នាំនេះ ប៉ុន្តែការរឹតបន្តឹងនាពេលថ្មីៗនេះ ដោយសារតែការផ្ទុះករណីឆ្លងបានរារាំងដល់កំណើនសេដ្ឋកិច្ច៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner