ផ្សារសិរីសោភ័ណ នឹងត្រូវបានបើលក់ឡើងវិញ បន្ទាប់ពីធ្វើអនាម័យស្អាតគ្រប់ទីកន្លែង និងយកសំណាកអាជីវករ លើកទី២ឲ្យបានរួចរាល់

អត្ថបទដោយ៖
ធី ដា

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី បាន ប្រាប់អ្នកយកព័ត៍មានយើងព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១នេះឲ្យដឹងថា ផ្សារ សិរីសោភ័ណដែល បាន បិទ កន្លងមក គឺ ត្រូវតែ រៀបចំ សណ្តាប់ធ្នាប់ អនាម័ឲ្យបាន ស្អាត ត្រឹមត្រូវ ហើយ ចំពោះ បងប្អូន អាជីវករ ត្រូវមកយក សំណាក លើកទី២ឲ្យបាន រួចរាល់និងគ្រប់គ្នា អនុវត្តតាម លក្ខ ខណ្ឌ ដែលរដ្ឋបាល ខេត្ត បានចេញ ទើបអនុញ្ញាតឲ្យបើក ដំណើរការលក់ដូរ ឡើងវិញ បាន ។

ឯកឧត្ដម អ៊ុ រាត្រី បានបន្តទៀតថា បងប្អូន អាជីវករ ទាំងអស់ត្រូវ រួមសហការ ជាមួយ អាជ្ញា ធរមានសមត្ថកិច្ច ឲ្យបានល្អប្រសើរដោយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន តាម វិធានការ ណែនាំដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺ កូ វី ដ -១៩ និង ធានា បាន នូវ សុវត្ថិភាព ទាំងអស់គ្នា ផងដែរ ។

ឯកឧត្ដម បានបញ្ជាក់ឲ្យដឹងថាលក្ខខណ្ឌ មួយចំនួន ចំពោះ បងប្អូនអាជីវករ ដើម្បី អាច ចូលទៅ បើកលក់ដូរ វិញបាន មានដូចជាអាជីវករ ដែល អនុញ្ញាត ឲ្យចូល លក់ដូរ បាន លុះណាតែ មាន ប័ណ្ណ ចាក់ វ៉ាក់សាំង រួច ពីរដង ។ អាជីវករទាំងអស់ត្រូវយក សំណាក រក មេរោគ កូ វីដ -១៩ តាម ការចាំបាច់ ស្របតាម ការជូនដំណឹង របស់ អ្នកគ្រប់គ្រងផ្សារ ឬ អាជ្ញាធរ មូលដ្ឋាន ។ ក្នុង ផ្សារ ត្រូវ បាញ់ថ្នាំ អាកុល សម្លាប់ មេរោគ រាល់ សបសប្តាហ៍ ករណី មាន បុគ្គល ណា មាន អា ការៈសង្ស័យ ត្រូវ សហការ ជាមួយ ក្រុមគ្រូពេទ្យ ដើម្បី យក សំណាក ភ្លាម អាជីវករ ទាំងអស់ ត្រូវ រៀបចំ តូប របស់ខ្លួន ឲ្យមាន លក្ខណៈ ស្រឡះ ទូលាយ មាន ខ្យល់ ចេញចូល គ្រប់ គ្រាន់ និង រៀបចំ ដាក់ឲ្យមានរបៀបរៀបរយ មាន អាកុល ពាក់ ម៉ាស់ និង មិន អនុញ្ញាតឲ្យប្រមូលផ្ដុំ គ្នា ឡើយ ។

ចំណែកអ្នក មក ទិញ ឥវ៉ាន់ ឬ អតិថិជន ត្រូវតែ តម្រង់ ជួរ ដោយ រក្សា គម្លាត ឲ្យបាន ១,៥ម៉ែត្រ ពីគ្នា ប្រសិនបើ ម្ចាស់ តូប មិន អនុវត្តតាម ការណែនាំ នេះ ឬ មិន ធ្វើតាម ការណែនាំ របស់ គ ណៈ គ្រប់ គ្រង ផ្សារម្ចាស់ ផ្សារ ឬ មន្ត្រី មាន សមសមត្ថកិច្ចរកឃើញថា អាជីវករណាមិនធ្វើតាម មាន ហានិភ័យ ខ្ពស់ ក្នុងការ ច ម្លង មេរោគ កូ វីដ -១៩ នឹង ត្រូវ ផផ្អាកមិនឲ្យប្រកប អាជីវកម្ម នៅក្នុង ផផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារ ត្រូវ ទទួលខុសត្រូវ និង ធានាបាន នូវ ការអនុវត្ត ការណែនាំ នេះ ឲ្យមានប្រសិទ្ធភាព ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner