បុរសម្នាក់ បើករថយន្តកូរ៉េមួយគ្រឿង បត់ត្រឡប់ក្រោយមិនប្រយ័ត្ន បណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាង

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿង ដឹកការ៉ូយកទៅដាក់ឱ្យគេ រួចបត់ឆ្វេងដៃត្រឡប់ក្រោយមិនប្រុងប្រយ័ត្នក្រឡាប់ផ្ងារជើងច្រងាង និងបណ្ដាលឱ្យព្រូរថយន្តម្នាក់ បានរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកូរ៉េ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2F-6345 ធ្វើដំណើររួមគ្នាពីរនាក់ជាមួយព្រូរថយន្ត ដឹកការ៉ូយកទៅដាក់ឱ្យគេ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រួចរូបគាត់ ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយមិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យធ្ងន់ការ៉ូមួយចំហៀងរថយន្តខាងស្ដាំក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតបែកកញ្ចក់មុខតែម្ដង និងបណ្តាលឱ្យព្រូរថយន្តម្នាក់ បានរងរបួសស្រាលត្រង់ជើងខាងស្តាំ។ តែសំណាងល្អនោះ មិនបណ្ដាលឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញថា មិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏សម្រេចឱ្យតៃកុងរថយន្តកូរ៉េហៅរថយន្តកូរ៉េមួយគ្រឿងទៀតមកសាងដឹកការ៉ូយកចេញទៅវិញ រួចបានធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យចុះមកស្ទូចយករថយន្តចេញទៅវិញពីកន្លែងកើតហេតុតែម្ដង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner