ស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិក រកឃើញការបន្លំស្លាកសញ្ញាគុយទាវភ្នំពេញ (Video Inside)

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានចាត់វិធានការចំពោះការបន្លំស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» របស់កម្ពុជានៅទីផ្សារអាមេរិក។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិកនៅថ្ងៃទី២៦សីហាឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានទូតបានរកឃើញករណីចែកចាយនៅលើ ទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ដែលមិនមែនជាផលិតផលរបស់កម្ពុជា ប៉ុន្តែនៅលើ សំបកវេចខ្ចប់ បែរជាដាក់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ។ ផលិត ផលបន្លំស្លាកសញ្ញានេះ ត្រូវបានដាក់លក់នៅតាមបណ្ដាផ្សារអាស៊ីក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។ 

ស្ថានទូតបានបញ្ជាក់ថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរ វត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា គឺជាករណីរំលោភបំពានលើបទប្បញ្ញត្តិ ច្បាប់របស់កម្ពុជា, រំលោភលើកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាកគុយទាវ ភ្នំពេញ ដោយបានធ្វើឲ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់នោះ។

ស្ថានទូតបានឲ្យដឹងថា គេបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែ នាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះ ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុម ហ៊ុន ទាំងនោះថែមទៀត ត្រូវបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបើពុំដូច្នោះទេ ស្ថានទូតនឹងដាក់ ចេញនូវវិធានការច្បាប់ជាបន្ត។ សេចក្តីរាយការណ៍ក្នុងរាជធានីភ្នំពេញនេះ បានឲ្យដឹងថាក្រុមហ៊ុនដែលបន្លំ ស្លាកសញ្ញាគុយទាវកម្ពុជានោះ គឺសង្ស័យជាក្រុមហ៊ុនស្ថិតក្នុងប្រទេសវៀតណាម។

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក សូមឈប់ជាវយកទៅប្រើប្រាស់នូវផលិតផលក្លែងបន្លំនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner