UN៖ ជនភៀសខ្លួនអាហ្វហ្គានីស្ថាននឹងដល់៥០ម៉ឺននាក់

អង្គការសហប្រជាជាតិ (UN) បានអះអាងនៅថ្ងៃទី២៧ សីហាថា ស្ថានភាពអាហ្វហ្គានីស្ថានដែលវឹកវរពីការវាយប្រហារ អាចនឹងនាំឲ្យជនភៀសខ្លួនចេញពីប្រទេសនេះកើនដល់ ជាងកន្លះលាននាក់ ត្រឹមចុងឆ្នាំ២០២១នេះ។

ក្នុងពេលមានវិបត្តិ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ត្រូវបានរាយការណ៍ថាចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ប្រចាំថ្ងៃ ខណៈក្រុមពាណិជ្ជករបន្តចេញពីអាហ្វហ្គានីស្ថានទៅ ប៉ាគីស្ថាន នេះបើតាមលោកស្រី Kelly Clements មន្ត្រីជាន់ខ្ពស់របស់UN ទទួលបន្ទុកជនភៀសខ្លួន។

លោកស្រីបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទៀតថា “ក្នងចំនួនបែបនេះ យើងប្រុងប្រៀបខ្លួន សម្រាប់ជនភៀសខ្លួនថ្មី ៥០ម៉ឺននាក់ ក្នុងតំបន់៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner