គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បើកកិច្ចប្រជុំ អំពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តចំពោះមុខ
កំពង់ចាម៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមក្រោមការដឹកនាំរបស់លោក ហាន កុសល បានរៀបចំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ អំពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តចំពោះមុខដូចជា ៖
- ការរៀបចំពង្រាងបញ្ជីឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
- ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ស.ស.យ.ក មន្ទីរវិស័យ និងគ្រឹះស្ថានក្រោយមធ្យមសិក្សាចំណេះទូទៅ និងកិច្ចការមួយចំនួនផ្សេងទៀត។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន គណៈកម្មាធិការ ស.ស.យ.ក ថ្នាក់ខេត្ត ប្រធាន គណៈកម្មាធិការ ស.ស.យ.ក ក្រុង ស្រុក ប្រធាន ស.ស.យ.ក មន្ទីរ អង្គភាព គ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន៤៧នាក់។ អង្គប្រជុំបានពិភាក្សាដោយមានការចូលរួមយោបល់យ៉ាងផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំនេះលោកប្រធានបានសម្ដែងនូវការកោតសសើរ និងលើកទឹកចិត្តខ្ពស់ចំពោះឆន្ទៈចូលរួម លះបង់ពេលវេលា កម្លាំងកាយ ចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមគ្រប់ការងារសង្គមរបស់ក្រុមគ្រួសារ ស.ស.យ.ក ខេត្តកំពង់ចាមនាពេលកន្លងមក និងសូមពង្រឹងការអនុវត្តការងារចំពោះមុខបន្តទៀតឲ្យបានរឹតតែប្រសើរប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ បទបែនតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ៕ ដោយ ៖ លី ពៅ