ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន បាននាំយកផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែនចំនួន ៥តោន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនដល់បណ្តាក្រុងស្រុក មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់តំណាង នាំយកផ្លែមៀនចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះផលផិតផលដែលប្រជាកសិករផលិតបាន ដើម្បីជួយសម្រួលដោះទាល់ទៅដល់កសិករក្រីក្រក្នុងកាលទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

ក្នុងនាមរដ្ឋបាលខេត្ត លោក នាក់ ណេរ៉ុន ថានឹងបែងចែងផ្លែមៀននិងផ្លែតាង៉ែននេះទៅដល់រដ្ឋបាលក្រុងស្រុកទាំង១២និងមន្ត្រីរាជការ ក្រុមការងារជួរមុខ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កនានាផងដែរ ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner