Ronaldo ត្រូវការតែ ១ គ្រាប់បំបែកកំណត់ត្រា Ali Daei នៅក្រុមជម្រើសរើសជាតិ
អត្ថបទដោយ៖
Kien Sereyvuth
អតីតកីឡាករ Ali Daei និង Cristiano Ronaldo គឺជាម្ចាស់កំណត់ត្រារកគ្រាប់បាល់បានច្រើនបំផុតជូនក្រុមជម្រើសជាតិ របស់ពួកគេ រហូតដលើ ១០៩ គ្រាប់ ។
ប៉ុន្តែវីរបុរសរបស់អ៉ឺរ៉ុង អស់ឪកាសទៅហើយ ខណ: Ronaldo នៅមានសង្ឃឹមខ្ពស់ ក្នុងការបំបែកកំណត់ត្រាមួយ ដោយសារ CR7 នៅមិនទាន់ប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅឡើយ។ ម្ចាស់ពាន Ballon d’Or ៥ សម័យ នៅមានឪកាសដោយក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប្រកួតជម្រុះ World Cup ក្នុងខែកញ្ញានេះ ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ នៅថ្ងៃទី០២ កញ្ញា នឹងប៉ះក្រុមកាតា នៅថ្ងៃទី៤ និង៣បន្ទាប់ត្រូវប៉ះក្រុមជម្រើសជាតិអាហ្សែបៃហ្សង់។
ដូច្នេះមានន័យថា Ronaldo អាចនឹងបំបែកកំណត់ត្រាដ៏អស្ចារ្យមួយនេះ គឺ១គ្រាប់សម្រាប់ ៣ប្រកួតប៉ុណ្ណោះ ៕