អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៧លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥១ម៉ឺននាក់ និងជាសះស្បើយ១៩៤លាន១១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៧លាន២១ម៉ឺន៤ពាន់៨៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥១ម៉ឺន៥ពាន់៥៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៤លាន១១ម៉ឺន៤ពាន់៣៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៩លាន៦៦ម៉ឺន៥ពាន់៥១៥នាក់ ស្លាប់ចំនួន៦៥ម៉ឺន៤ពាន់៦៨៩នាក់ និងជាសះស្បើយចំនួន៣០លាន៨២ម៉ឺន៦ពាន់៤៧៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៧៣ម៉ឺន៧ពាន់៥៦៩នាក់ ស្លាប់៤៣ម៉ឺន៨ពាន់៣៨៧នាក់ និងជាសះស្បើយ៣១លាន៩១ម៉ឺន៥ពាន់៩៦៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៧៤ម៉ឺន១ពាន់៨២៧នាក់ ស្លាប់ចំនួន៥៧ម៉ឺន៩ពាន់៣៣០នាក់ និងជាសះស្បើយ១៩លាន៦៦ម៉ឺន៣ពាន់៧៤៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner