សេចក្តីថ្លែងការណ៍អន្តរជាតិ៖ តាលីបង់យល់ព្រមអនុញ្ញាតអោយពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញពីប្រទេសដោយសុវត្ថិភាព

កាប៊ុល៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតបានអោយដឹងថា តាលីបង់នឹងអនុញ្ញាតអោយជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ ដែលមានការអនុញ្ញាតធ្វើដំណើរពីប្រទេសផ្សេងៗ អាចចាកចេញពីអាហ្វហ្គានីស្ថាន។
ប្រទេសទាំងនោះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងបានទទួលការធានាពីក្រុមតាលីបង់ថា ជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថានណាដែលមានការអនុញ្ញាតធ្វើដំណើរពីប្រទេសរបស់យើង នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ដល់ចំណុចនៃការចាកចេញ និងធ្វើដំណើរទៅក្រៅប្រទេស។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់បន្ថែមថា បណ្តាប្រទេសជាច្រើន ដែលរួមមានអូស្ត្រាលី ជប៉ុន បារាំង អេស្បាញ និងប្រទេសជាច្រើនផ្សេងទៀត នឹងបន្តចេញឯកសារធ្វើដំណើរទៅកាន់អាហ្វហ្គានដែលបានកំណត់។
បើតាមប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បារាំង និងអង់គ្លេសនឹងបង្ហាញដំណោះស្រាយចំពោះកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ខែសីហានេះ ដោយស្នើឱ្យមានតំបន់មានសុវត្ថិភាពនៅទីក្រុងកាប៊ុល ដើម្បីការពារប្រជាជនដែលព្យាយាមចាកចេញពីអាហ្វហ្គានីស្ថាន។ ដោយឡែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នឹងជួបប្រជុំជាមួយបេសកជនអង្គការសហប្រជាជាតិនៃប្រទេសអង់គ្លេស បារាំង អាមេរិក ចិន និងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដែលមានអំណាចវេតូ ស្តីពីអាហ្វហ្គានីស្ថាន៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner