រថយន្ត តូយ៉ូតា អាល់ហ្វា បុកជាមួយម៉ូតូក្នុងដំណើរច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពេលដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅវេលាម៉ោង ៧ និង ៤០ នាទីយប់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចំណុចភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខណដែលម៉ូតូបុកជាមួយនឹងរថយន្តក្នុងដំណើរច្រាស់ទិសគ្នា ។ យោងតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទុំ មករា អាយុ 38ឆ្នាំ មានទីលំនៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1L.70.79 ក្នុងដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ 5 មកដល់ចំណុចកើតហេតុក៏ស្រាប់តែបុកជាមួយរថយន្ត មួយគ្រឿងម៉ាកតូយ៉ូតា អាល់ហ្វា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BC.10.86 ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូរងរបួសជាទម្ងន់ និងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយ
សារស្ថានភាពធ្ងន់ធ្ងរពេកក៏បានបាត់បង់ជីវិតតែម្ដង ។

ក្រោយពេលកើតហេតុម៉ូតូជនរងគ្រោះដែលមានសភាពខូចខាតធ្ងន់ធ្ងរ និងរថយន្តត្រូវសមត្ថកិច្ចនគរបាលជំនាញបានយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ ។ដោយឡែកអ្នកបើកបរ រថយន្ត ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកសពត្រូវបានសមត្ដកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រព្រៃណីផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner