លោក ចូ បៃដិន ធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស ដើម្បីផ្តល់កិត្តិយសដល់កងកម្លាំងអាមេរិកបាត់បង់ជីវិតនៅអាហ្វហ្គានីស្ថាន

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Dover នៅថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ដើម្បីផ្តល់កិត្តិយសដល់សមាជិកមន្រ្តីយោធាដែលត្រូវបានសម្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងអំឡុងប្រតិបត្តិការជម្លៀសជនស៊ីវិលចេញពីអាហ្វហ្គានីស្ថាន។

បន្ទាប់ពីធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសនៅទីក្រុងDelaware លោក បៃដិន និងលោកជំទាវទី១ បានជួបជាមួយក្រុមគ្រួសាររបស់សមាជិកមន្រ្តីយោធាដែលបានបាត់បង់ជីវិត។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះដែរ លោក បៃដិន បានធ្វើការសន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ប្រឆាំងនឹងក្រុមភេវករ ISIS នៅអាហ្វហ្គានីស្ថាន ឬ ISIS-K ដើម្បីសងសឹកចំពោះ ការបំផ្ទុះគ្រាប់បែកស្លាប់មនុស្សជាច្រើននាក់ នៅក្បែរព្រលានយន្តហោះកាប៊ុល។

ពាក់ព័ន្ធប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ ក្រុមតាលីបង់បានចេញមុខរិះគន់សហរដ្ឋអាមេរិក ដោយនិយាយថា វាគឺជាការវាយប្រហារលើទឹកដីអាហ្វហ្គានីស្ថាន ហើយមិនបានជូនដំណឹងដល់ខ្លួនជាមុន។ ក្រុមតាលីបង់ក៏បានអះអាងពីការចាប់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះកាប៊ុលផងដែរ។ ការបំផ្ទុះគ្រាប់បែកនោះ បានសម្លាប់មនុស្សសរុប១៨២នាក់ រួមមានជនជាតិអាហ្វហ្គានីស្ថាន១៦៩នាក់ និងយោធាអាមេរិក១៣នាក់៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner