លោក បៃដិន នឹងស្វាគមន៍ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy មកសេតវិមាន

សេត​វិមាន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រធានាធិបតី​ចូ​ បៃដិន​ នឹង​ជួប​ជា​មួយប្រធានា​ធិបតី​អ៊ុយក្រែន ​Volodymyr Zelenskiy នៅ​សេត​វិមាន​ នៅ​ថ្ងៃ​ពុធ​ក្នុង​ការ​បង្ហាញ​ពី​សាមគ្គី​ភាព​រវាងប្រទេស​ទាំង​ពីរ​។

កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ក្រោយ​ យឺត​ពី​ការ​គ្រោង​ទុក​ ដោយសារ​លោក​បៃដិន​ ជាប់​ធុឬះត្រួតពិនិត្យ​ការ​ឆ្លើយ​តប​ទៅ​នឹង​ព្យុះស​ង្ឃរា និង​ការ​ដក​កង​កម្លាំង​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​។

សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​និយាយ​ថា​ « ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​បញ្ជាក់​ពី​ការ​គាំទ្រ​ឥត​ឈប់​ឈរ​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ របស់​អ៊ុយ​ក្រែនចំពោះ​មុខ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​» ។

ទីក្រុង​កៀវ និង​ទីក្រុង​ម៉ូស្គូ​ មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ចាប់​តាំង​ពី  ​ប្រទេស​រុស្ស៊ី​ បាន​ឈ្លានពាន​ដណ្តើមយក​ឧបទ្វីប​គ្រីមៀ​ ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ​ ២០១៤ ​និង​បាន​គាំទ្រ​ក្រុម​បំបែក​ខ្លួន​នៅ​ក្នុងជម្លោះ​មួយ​នៅ​តំបន់​ដុនបាស់​ ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ដែល​អ៊ុយក្រែន​និយាយ​ថា​ បាន​សម្លាប់​មនុស្ស ​អស់់​ជាង​១៤.០០០ នាក់​។

សេចក្តី​ថ្លែង​ការណ៍​បាន​ បន្ថែម​ថា​មេ​ដឹកនាំ​ទាំង​អស់​ នឹង​ពិភាក្សា​អំពី​សន្តិសុខ​ថាមពល​ក៏​ដូចជា​ការ​គាំទ្រ​របស់​សេតវិមាន​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ របស់​ប្រធានាធិបតី​ Zelenskiy ក្នុង​កា​រដោះស្រាយ​អំពើ​ពុក​រលួយ​ និង​អនុវត្ត​របៀប​វារៈ​ក្នុង​កំណែទ​ម្រង់​ ដោយ​ផ្អែក​លើ​តម្លៃ​ប្រជាធិបតេយ្យ​រួមរបស់​យើង​។

កិច្ច​ប្រជុំ​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ លោក​បៃ​ដិន​ បាន​ប្រកាស​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពីខែ​មុន​ ជា​មួយ​ប្រទេស​អាឡឺម៉ង់​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​អ៊ុយក្រែន​ អំពី​បំពង់ Nord Stream 2 ដែល​កំពុង​សាង​សង់​នៅ​ក្រោម​សមុទ្រ​បាល់ទិក​ ដើម្បី​ដឹក​ឧស្ម័ន​ពី​តំបន់​អាក់ទិក​របស់​រុស្ស៊ី​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner