អាជ្ញាធរចិនចាប់ផ្ដើមបង្ក្រាបអ្នកសិល្បៈល្បីៗនៅចិន ដោយព្យាយាមលុបបំបាត់ឥទ្ធិពលអវិជ្ជមានទៅលើយុវជន

អាជ្ញាធរ​ចិន​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​មួយ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សិល្បៈ​ល្បីៗ ក្រោយ​ពេល​ដែល​មាន​ដំណឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​អនាចារ​ប្រព្រឹត្តិ​ដោយ​តារាៗ​ទាំង​នោះ ហើយ​ព្រម​ទាំង​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​គេច​ពន្ធ​ទៀត​ផង​។

គណៈកម្មាធិការ​មជ្ឈិម​សម្រាប់​អធិការកិច្ច​វិន័យ​របស់​ចិន​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ការ​បង្ក្រាប​ទាំង​នេះ​ធ្វើ​ឡើង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ការពារ «សន្តិសុខ​នយោបាយ និង​មនោគមវិជ្ជា» នៃ​លំហ​អ៊ីនធឺណិត ហើយ​ព្រម​ទាំង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបាត់​ឥទ្ធិពល​​អវិជ្ជមាន​ទៅ​លើ​យុវជន​ចិន​។

ស្ថាប័ន​ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាន់​ខ្ពស់​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ អង្គភាព​នេះ​ក៏​បាន​លើកឡើង​ពី​ឈ្មោះ​អ្នក​សិល្បៈ​មួយ​ចំនួន​ដូច​ជា តារា​សម្ដែង​កូន​កាត់​ចិន-កាណាដា​លោក Kris Wu ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ ក្រោយ​ជាប់​សង្ស័យ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​។

ក្រៅ​ពី​លើកឡើង​ពី​ឈ្មោះ​លោក Kris Wu អង្គភាព​នេះ​ក៏​លើក​ឡើង​អំពី​តារា​សម្ដែង​ជនជាតិ​ចិន​អ្នក​នាង Zheng Shuang ដែល​ត្រូវ​បាន​បង្គាប់​ឱ្យ​សង​រដ្ឋ ៤៦លាន​ដុល្លារ ពាក់ព័ន្ធ​នឹង​រឿង​គេច​ពន្ធ​លើ​ប្រាក់​ចំណូល។

ការ​បង្ក្រាប​លើ​តារា​ល្បីៗ​ទាំង​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន ដាក់​ចេញ​នូវ​ទស្សនៈ «វិបុលភាព​រួម» ដែល​សំដៅ​លើ​ការ​បែងចែក​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ ទៅ​កាន់​អ្នក​ក្រ​ឱ្យ​កាន់​តែ​ធំ​ទូលាយ​ជាង​មុន។ បន្ថែម​ពី​លើ​នេះ​ទៀត នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​ស្រុក​ចិន​ក៏​មាន​ការ​រឹត​បន្តឹង​ច្បាប់​ទម្លាប់​ទៅ​លើ​វិស័យ​ឯកជន​នានា​ទៀត​ផង​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner