អូស្ត្រាលី 🇦🇺 កពុងត្រៀមបើកដំណើរការទិដ្ឋាការថ្មីដែលបង្កើតដើម្បីបង្កើនចំនួនជនបរទេសមកធ្វើការលើវិស័យកសិកម្មនៅអូស្ត្រាលី

អត្ថបទដោយ៖
AMS OneMinute

ទិដ្ឋាការថ្មីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម David Littleproud បាននិយាយថា៖ “រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងទ្វេភាគីជាយូរមកហើយដូចជា ថៃ សិង្ហបុរី កូរ៉េខាងត្បូង ព្រមទាំងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត”។

ទិដ្ឋាការនេះនឹងផ្តល់ជូនដល់កម្មករវិស័យកសិកម្ម, ជលផល និងព្រៃឈើ ដែលជាវិធីសាស្រ្តព្យាយាមផ្ដល់នូវដំណោះស្រាយរយៈពេលវែងចំពោះកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មរបស់អូស្ត្រាលី។

វិធីសាស្ត្រនេះនឹងអនុញ្ញាតអោយពលករចំណាកស្រុកធ្វើការនៅអូស្ត្រាលីរយៈពេល ៣ ឆ្នាំដោយមានតម្រូវការវិលត្រឡប់ទៅ ប្រទេសកំណើតវិញរយៈពេល ៣ខែជារៀងរាល់ឆ្នាំ។

ប្រសិនបើជនចំណាកស្រុកដែលមកធ្វើការយល់ព្រមធ្វើការនៅក្នុងវិស័យ័ដែលបានអនុញ្ញាតលើសពីបីឆ្នាំ ពួកគេក៏អាចដាក់ពាក្យសុំស្នាក់ នៅអចិន្ត្រៃយ៍បានដែរ។

ទិដ្ឋការនេះក៏ធ្វើអោយមានការព្រួយបារម្ភនឹងការកេងកម្លាំងកម្មករដោយនិយោជិកអាចនឹងផ្តល់ប្រាក់ទាបជាងតម្លៃទីផ្សារដោយសារកំណើននៃជនចំណាកស្រុកមកកាន់អូស្ត្រាលី។

ប្រភព៖ SCMP

ads banner