កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K

អត្ថបទដោយ៖
AMS OneMinute

កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K នៅក្នុងទីប្រជុំជនភាគពាយព្យនៃអាកាសយានដ្ឋាន ដោយសង្ស័យថាគ្រោងនឹងធ្វើការបំផ្ទុះនៅអាកាសយានដ្ឋានក្រុងកាប៊ុល។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានមជ្ឈិមបូព៌ារបស់អាមេរិក លោក Bill Urban បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមាន “ការផ្ទុះដ៏ធំជាលើកទីពីរ” ដែលជាសញ្ញាបង្ហាញថាមាន “បរិមាណសារធាតុផ្ទុះជាច្រើន” ក្នុងរថយន្តនោះ។

មានរបាយការណ៍ថា គ្រាប់បែកត្រូវបានបំពាក់លើរថយន្តនេះដោយផ្ទាល់ ប៉ុន្តែក្រោយពីសង្កេតឃើញការផ្ទុះមក បានបញ្ជាក់ថាគ្រាប់បែកគឺបំពាក់លើអ្នកបំផ្ទុះអត្តឃាតម្នាក់ ឬច្រើននាក់។ បច្ចុប្បន្ន កងកម្លាំងយោធាកំពុងធ្វើការវិនិច្ឆ័យថា ការវាយប្រហារនេះបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដែរឬទេ។

ការបំផ្ទុះគ្រាប់បែកនេះធ្វើឡើងខណៈពេលដែលអាមេរិកចាប់ផ្ដើមកាត់បន្ថយបេសកកម្មជម្លៀស ដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីអាកាសយានដ្ឋានកាប៊ុល។ យន្តហោះយោធាអាមេរិកនឹងបន្តយកជនភៀសខ្លួនរហូតពេលកំណត់បញ្ចប់បេសកកម្មនៅថ្ងៃទី៣១ សីហានេះ។

ប្រភព៖ Fox News

ads banner