វីរុសបំប្លែងថ្មី Delta បន្តកើនឡើងដល់ចំនួន១ពាន់៧៥២ករណី (Video Inside)

ការឆ្លងវីរុសបំប្លែងថ្មី Delta ត្រូវបានរកឃើញជាបន្តបន្ទាប់ថែមទៀតក្នុងសប្តាហ៍នេះ ដែលនាំ តួលេខ ឆ្លង វីរុស ឆ្លងលឿននិងកាចសាហាវនេះ បានកើនឡើងសរុបចំនួន១ពាន់៧៥២ករណីហើយ។

សេចក្តីរាយការណ៍កាល ពីថ្ង ទី២៤សីហាមុននេះ តួលេខនៃវីរុសបំប្លែងថ្មី Deltaនេះ មានចំនួន១ពាន់៣២៥ករណី ប៉ុន្តែតួលេខបានកើន ឡើង ៤២៧ករណីក្នុងរយៈពេល៦ថ្ងៃបន្ទាប់ទៀតមកនេះ។ វីរុសបំប្លែងថ្មី Deltaនេះ គឺជាវីរុសដែលធ្លាប់បង្កគ្រោះ ថ្នាក់ធំធេងរួចមកហើយនៅក្នុងប្រទេសឥណ្ឌាកន្លងមកនេះ និងវីរុសបំប្លែងថ្មី Delta នោះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាបានចាត់ទុកជាសត្រូវធំបំផុតនាពេលនេះ ដែលចាំបាច់ត្រូវនាំគ្នាទប់ស្កាត់និងការរារាំងមិនឲ្យឆ្លងចូលក្នុង សហគមន៍។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមរាជធានីនិងខេត្ត២៣ដែលវីរុសបំប្លែងថ្មីDeltaកំពុង រាតត្បាតនាពេលនេះរាជធានីភ្នំពេញមានការឆ្លងច្រើនជាងគេចំនួន៥៣២នាក់, ខេត្តបន្ទាយមានជ័យ ៣២៥នាក់, ខេត្តឧត្តរមានជ័យ២២៥នាក់, ខេត្តសៀមរាប១៨០នាក់, ខេត្តប៉ៃលិន២៧នាក់, ខេត្តព្រះវិហារ ៧៧នាក់, ខេត្តបាត់ ដំបង៣៣នាក់, ខេត្តស្វាយរៀង៤៥នាក់, ខេត្តកំពង់ធំ៤០នាក់, ខេត្តត្បូងឃ្មុំ១២នាក់, ខេត្តកំពង់ចាម ២៩នាក់,

ខេត្តរតនគិរី១០នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តកណ្តាល ៤៦នាក់, ខេត្តព្រៃវែង ៣នាក់ , ខេត្តកំពត៣នាក់, ខេត្ត ស្ទឹងត្រែង៩៥នាក់, ខេត្តកំពង់ឆ្នាំង ៥នាក់ , ខេត្តពោធិសាត់ ១០នាក់ , ខេត្តកោះកុង ៣នាក់, ខេត្តមណ្ឌលគិរី ២៦នាក់, ខេត្តព្រះសីហនុ ៥នាក់ , និងខេត្តតាកែវ ១២នាក់។ ខេត្តចំនួន២ផ្សេងទៀត ដែលមិនទាន់មានការឆ្លង វីរុសបំប្លែងថ្មី Delta នោះគឺខេត្តក្រចេះ និងខេត្តកែប។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner