រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ចំនួន៤០៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការថយចុះជាងម្សិលចំនួន ៣០ករណី។ ការឆ្លងថ្មីថ្ងៃនេះមាន៤០៨ករណី ដែលក្នុងនោះរួមមានការឆ្លងចូលក្នុងសហគមន៍៣១៨ករណី និង ការឆ្លងមកពីក្រៅប្រទេស៩០ករណី។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយ ចុះ៥ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ២៥ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះមានចំនួន១១នាក់។

 ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩១ ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន ៧ពាន់៥៨៧ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី៣០ខែសីហា, ការឆ្លងសរុប ទូទាំងប្រទេសមានចំនួន៩ម៉ឺន២ពាន់ ៦១៦ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៨៩២នាក់ និង ការព្យាបាល ជាសះស្បើយសរុបមានចំនួន៨ម៉ឺន ៨ពាន់៤៤៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner