ក្រសួងការបរទេសបញ្ជាក់ជំហរក្នុងការទទួលយកពលរដ្ឋភៀសខ្លួនអាហ្វហ្កានីស្ថាន (Video Inside)

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថ្ងៃនេះថា ការទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន មកស្នាក់នៅក្នុង ប្រទេសកម្ពុជាគឺឈរលើគោលការណ៍មនុស្សធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែន នៅថ្ងៃ២៨ សីហា បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន៣០០នាក់ជាបណ្តោះអាសន្ន, មុននឹងទៅ កាន់ប្រទេសទី៣បន្ទាប់ពីមានការស្នើសុំអង្គការមូលនិធីអាស៊ី ASIA FOUNDATION។

ជនភៀសទាំងនោះ ត្រូវគេបញ្ជាក់ថាជាបុគ្គលិកអង្គការមូលនិធិអាស៊ីនិងក្រុមគ្រួសាររបស់ពួកគេ។ ប្រទេសអាហ្វហ្កានីស្ថាន ក្រោម នយោបាយដកកងទ័ពរប​ស់សហរដ្ឋអាមេរិក បានជម្រុញឲ្យក្រុមតាលីបង់ធ្វើការវាយសម្រុកដូច ផ្លេកបន្ទោរចូល កាន់កាប់ប្រទេសកាលពីថ្ងៃទី១៥សីហា។ ការចូលកាន់កាប់ភ្លាមៗក្នុងពេលដែលការដកកងទ័ពនិងការជម្លៀស ពលរដ្ឋបរទេសមិនទាន់បានចាកចេញអស់នោះ, សភាពការណ៍បានបង្កជាភាពវឹកវរនិងជម្រុញ ឲ្យមនុស្សច្រើន ម៉ឺនសែននាក់ដែលភ័យខ្លាចនឹងការសងសឹករបស់ក្រុមតាលីបង់ បាននាំគ្នាព្យាយាមភៀសខ្លួន ចេញពីប្រទេស ក្នុងរង្វង់ដែលមានព្រឹត្តិការណ៍ហិង្សាដូចជាការបំផ្ទុះគ្រាប់ធ្វើអត្តឃាតកន្លងមកបានសម្លាប់និងធ្វើ ឲ្យរបួសមនុស្ស ច្រើនរយនាក់ជាដើម។

កាលពីថ្ងៃអាទិត្យកន្លងមកទៀតនេះ យន្តហោះ Drone អាមេរិក ត្រូវគេរាយការណ៍បាន បាញ់ប្រហារលើរថយន្តមួយគ្រឿងដែលផ្ទុកមនុស្ស៩នាក់មួយគ្រួសារ ស្លាប់ទាំងអស់ថែមទៀតក្រោយការ សង្ស័យថារថយន្តហោះបានផ្ទុកគ្រាប់បែកបំផ្ទុះ ទៅកាន់ព្រលានយន្តហោះក្រុងកាប៊ុល។ ភាពវឹកវរនោះហើយ បាននាំឲ្យ ប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀស ប្រជាពលរដ្ឋរបស់គេចេញពីអាហ្វហ្គានីស្ថាន ខណៈដែលប្រ ជាពលរដ្ឋអាហ្វហ្គានីស្ថានខ្លួនឯងផ្ទាល់ ក៏កំពុងរង់ចាំជើងហោះហើរចេញទៅក្រៅប្រទេសផងដែរ។

មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បាន ថ្លែងនៅព្រឹកថ្ងៃទី៣០សីហាថាការសម្រេចរបស់ រដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកជនភៀសខ្លួនអាប់ហ្គានី ស្ថានមកស្នាក់នៅជាបណ្តោះអាសន្ននៅកម្ពុជា គឺធ្វើឡើងដោយឈរលើគោលការណ៍មនុស្សធម៌។ ពេលវេលា ជាក់លាក់នៃការមកដល់របស់ជនភៀស ទាំងនោះ នៅមិនទាន់បានបញ្ជាក់ឲ្យដឹងច្បាស់លាស់នៅឡើយទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner